ដំណើរ មួយៗលើផ្លូវ រីឯដៃម្ខាងមានកាន់ជញ្ជីងថ្លឹងទម្ងន់បោះពួយដោយជំហានយឺតៗ បុរសកម្ពស់មិនដល់១ម៉ែត្រ៥០ សុខចិត្តដើរពីផ្ទះចម្ងាយជាង៥ពាន់ម៉ែត្រទៅទីតាំងប្រកបរបរខ្លួន ដើម្បីសល់ប្រាក់២ម៉ឺនរៀល។ -
បុរសមាឌតូចសម្បុរខ្មៅរូបនេះ មានឈ្មោះថា ថង តឹក រស់ចិញ្ចឹមជីវិតដោយសារជញ្ជីង និងខាត់ស្បែកជើង អស់ជាង៣០ឆ្នាំមកហើយ។ លោកត្រូវចេញពីផ្ទះតាំងពីព្រលឹមដើម្បីដើរពីម្ដុំផ្សារប៉េសេទៅអូ ឫស្សី ហើយក្នុងមួយថ្ងៃអាចរកបានពី១ម៉ឺន ទៅ២ម៉ឺនរៀល។
“ ថ្ងៃណាហេងក៏បាន ពេលណាស៊យក៏អត់ទៅ ចឹងមានតែដើរទើបសល់លុយ ចិញ្ចឹមខ្លួនរស់”។ លោក តឹក និយាយបណ្ដើរជូតញើសបណ្ដើរ។ អ្នកកើតនៅខេត្តតាកែវបន្តថា លោកមានកូន៣នាក់ តែស្លាប់អស់២ នាក់ទៅហើយ។ បុរសអាយុជាង៥០ឆ្នាំរូបនេះនិយាយថា លោកមិនអាចដូរទៅប្រកបរបរអ្វីផ្សេងឡើយដោយសារខ្លួនពុំមានចំណេះ ដូច្នេះមានតែសន្សំត្បិតត្បៀតពីរបរនេះប៉ុណ្ណោះ៕