កញ្ញា ថន លក្ខិណា ដែលជាប្អូនស្រីរបស់ អ្នកនាង ថន ដារ៉ា បានចេញប្រតិកម្មធ្ងន់ៗជាថ្មី លើព័ត៌មានដែលសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា បងស្រីខ្លួនរៀបការទាំងកូនកំលោះមិនទាន់លែងលះប្រពន្ធមុន។ ករណីនេះ នាងបញ្ជាក់ថា បើបងថ្លៃរបស់នាង ពិតជាមិនទាន់លែងលះភរិយាមុននោះមែន កុំថាឡើងមករៀបការភរិយាថ្មី សូម្បីតែផ្ទះ ក៏ចូលមិនបានផង បើដឹងដល់បងប្រុសម្នាក់ទៀតរបស់បងថ្លៃនាង។
កុំថាឡើយតែរៀបការ បើគាត់មិនមិនទាន់លែងលះ បើរឿងនេះដឹងដល់បងប្រុសគាត់ដែលជាអតីតឧបនាយករដ្ឋមន្ត្រីនោះ គ្រាន់តែចូលផ្ទះមិនបានផង”។ តារាស្រីមានដើមកំណើតមកពីខេត្តកោះកុងរូបនេះ បានបញ្ជាក់ទៀតថា បងស្រីនាងជាជនជាតិខ្មែរតែកូនកំលោះជាបរទេសទម្រាំតែសុំច្បាប់ រៀបការបានមិនមែនងាយស្រួលនោះទេអាជ្ញាធរទាំងកម្ពុជានិងថៃសុទ្ធ តែបានដឹងលឺទាំងអស់។
លក្ខិណា ថ្លែងទៀតថា៖ “ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះសារព័ត៌មានឥតវិជ្ជាជីវៈដែលចុះថាបងស្រីខ្ញុំដណ្ដើមប្ដី គេ បើជ្រុលតែបកពីថៃហើយ ម៉េចមិនបកឲ្យអស់ ហេតុអីបកតែពាក់កណ្ដាល?”។ តួស្រីក្នុងរឿង “វិស្សមកាលមរណៈ” បានឲ្យដឹងទៀតថា នៅក្នុងសារព័ត៌មានថៃនោះបានសម្ភាសន៍ទាំងក្មួយប្រុស បងថ្លៃរបស់កញ្ញាផងដែរដើម្បីឲ្យជួយបញ្ជាក់រឿងភរិយាមុនរបស់ លោក ណាវៈរ៉ាត់ យូបំារ៉ុង ដែរ តែសារព័ត៌មានក្នុងស្រុកមួយចំនួននោះមិនបានយកមកបញ្ជាក់នោះ ទេ។
“រឿងគ្រួសារមុនហ្នឹង គឺបងថ្លៃខ្ញុំមិនបានរៀបការនោះទេ ចុះពេលគាត់បែកគ្នាហេតុអីគាត់ត្រូវដើរប្រកាសប្រាប់គេ?”។ ជាចុងក្រោយនាងបង្ហាញជំហរយ៉ាងមុតមាំថា បើព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់នៅតែចុះផ្សាយ ធ្វើឲ្យខូចឈ្មោះដល់ក្រុមគ្រួសារនាងទៀត នាងនឹងចាត់វិធានការតាមផ្លូវច្បាប់៕