ភ្នំពេញ៖ តារាសម្តែងអ្នកនាង ភិន សុដាលីស បានធ្វើការបកស្រាយសុំទោដល់លោកឪពុករបស់នាងជាសាធារណៈដែលកន្លង មកបានបង្ហោះវីឌីអូ រិះគន់ និង ស្អប់អ្នកមានគុណ គឺលោក អ៊ិន សុភិន ។ ជាមួយគ្នានោះនាងបានទម្លាញអាថ៌កំបាំងនៃរស់នៅជាមួយគ្នានិងមូលហេតុ បែកគ្នាពីលោក ប៉ែន ចំរុង។
កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អ្នកនាងភិន សុដាលីសបានធ្វើការសុំទោសឪពុករបស់នាងនៅមុខក្រុមអ្នកសារ ព័ត៌មានជាសាធារណៈ ក្រោយពីនាងទទួលស្គាល់កំហុស និងភ្ញាក់ខ្លួន។ ជាមួយគ្នានោះនាងបានទម្លាញរឿងរ៉ាវដែលបានស្រលាញ់ និង រួមរស់ជាមួយ គ្នាអស់រយៈពេលជិតមួយឆ្នាំរហូតបានកូនស្រីម្នាក់កំពុងក្នុងនៅ ផ្ទៃ។ កូនស្រីរបស់លោក អ៊ិន សុភិន រូបនេះបាននិយាយទាំងសើចទាំងញញឹមថាក្រោយពីទទួលដំណឹងដំបូងថានាង ត្រូវបានអតីតស្វាមីរូបនេះដាក់ពាក្យដណ្តឹងសុំលែងលះភ្លាម នាងក៏ស្រាប់តែមានអារម្មណ៍ជាភរិយាកំសត់មួយរូបដែលពពោះកូនក្នុង ផ្ទៃចំពេលត្រូវប្តីលែងស្រលាញ់។
នាងបានបន្តអោយដឹងថា ក្រោយពីនាងចាប់ទទួលកំណើតកូនក្នុងផ្ទៃនោះមក ស្នេហារបស់នាងជាមួយ ប៉ែន ចំរុងបែរទៅជាខ្មៅដូចផ្ទៃមេឃដែលរកភ្លៀងមិនពេលណាបានឈប់ភ្លៀង នោះទេ។នាងថា ការរស់នៅជាមួយលោក ប៉ែន ចំរុងពិតជាបង្ហាញថា នាងគិតខុស និងជ្រើសយកមនុស្សប្រុសខុស និងខុសដោយមិនបានតាមគ្រួសាររបស់នាងហើយជាពិសេសមិនព្រមស្តាប់លោក ឪពុកនាងគឺរឿងខុសមួយជីវិតដែលស្ទើរមិនបាកទទួលយកនិងជាអតីតកាល ជូរចត់។
ការរួមរស់ជាប្តីប្រពន្ធដែលមិនរៀបការតាមប្រពៃណី ក្រោមហេតុផលស្រលាញ់ប្តូរផ្តាច់អស់មួយជីវិតរបស់នាងជាមួយលោក ប៉ែន ចំរុង គ្រាន់តែសុបិន្ត និងការស្រមើមស្រមៃ ប្រៀបល្ខោនប៉ុណ្ណោះ សូម្បីតែបាយទឹកក៏ត្រូវរត់ពីថតមកដាំធ្វើម្ហូបប្តី។
តារារូបនេះបានបញ្ជាក់ថា ការបង្ហោះវីឌីអូកន្លងមកចំពេលនាងចេញពីផ្ទះទៅតាមលោក ប៉ែន ចំរុង គឺជារួមផ្សំពីលោក ប៉ែន ចំរុង បានជម្រុញឱ្យនាងធ្វើការបកស្រាយ និងនិយាយតបតទៅកាន់ឪពុករបស់នាងហើយជាពិសេសជម្រុញឱ្យនិយាយ អាក្រក់រឿងរបស់ឪពុក ។
អ្នកនាង ភិន សុដាលីស ជាស្ត្រីមេម៉ាយហើយក្តីក៏នៅតែស្អាត និង បង្ហាញកាយវិការសប្បាយចិត្តធម្មតាក្រោយជួបស្នេហ៍ខកចិត្ត។ នាងបានអះអាងថា នាងបានធ្វើខ្លួនជាភរិយារបស់លោក ប៉ែន ចំរុងស្ទើរតែល្អគ្រប់នាទីនិងពេលវេលាលើសពីអ្វីដែលនាងសម្តែង នៅលើទូរទស្សន៍ សូម្បីតែអតីតស្វាមីរូបនេះហាក់ប្រែចិត្តដាក់នាង ក៏នាងក៏ទៅតាមសុំជាគ្នាដែរ។មានថ្ងៃមួយនាងឈរនៅមុខឡានលោក ប៉ែន ចំរុង ហើយក៏មិនព្រមនិយាយគ្នានិងចង់បុកនាងទៀត។ សូម្បីតែ សេដ្ឋកិច្ចក្នុងគ្រួសារក៏នាងជាអ្នកទទួលខុសត្រូវខ្លាំងជាងបុរស រូបនេះ ហើយជាពិសេសរឿងរ៉ាវដែលអាក្រក់ៗរបស់លោក ប៉ែន ចំរុងដែលនាងបានដឹងក៏សុខចិត្តធ្វើចិត្តស្ងប់និងខំមាត់ សង្កត់ចិត្តព្រមទទួលការពិតផងដែរ ប៉ុន្តែចុងក្រោយអតីតស្វាមីរូបនេះបោះបង់រូបនេះនៅកណ្តាលទីខណៈ នាងពពោះកូនស្រីម្នាក់ ដោយគ្មានក្តីមេត្តាអាណិតអាសូរ៕ -