​ភិន សុ​ដា​លី​ស សុំទោស​ឪពុក និង​ហែក​រឿងអាស្រូវ​ប៉ែន ចំ​រ៉ុង

27-July-2016 | ដោយ មែន កំសត់




​ភ្នំពេញៈ ក្នុង​វេទិកា​សន្និសីទ​កាលពី​ល្ងាច​ថ្ងៃទី​២៥​កក្កដា​មុននេះ អ្នក​មេម៉ាយ​វ័យក្មេង​នាង ភិន សុ​ដា​លី​ស បាន​អះអាងថា អ្វីដែល​ខ្លួន​ប្រឆាំង​ចំពោះ​ឪពុក ដោយបាន​ទាំង​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ចំពោះ​លោក​ផង​ក្នុងពេល​ងប់​ស្រឡាញ់​លោក ប៉ែន ចំ​រ៉ុង គឺជា​រឿង​ខុសឆ្គង​។ នាង​ក៏បាន​ប្រកាស​សុំទោស​មហាជន និង​ស្នើ​កុំអោយ​យុវតី​គ្រប់រូប​យក​គំរូ​តាម​ខ្លួន​នោះ​ផង​។​

​តារា​រូបនេះ​និយាយថា ក្នុងពេល​ស្នេហា​រវាង​នាង និង​លោក​ប៉ែន ចំ​រ៉ុង ស្ថិតក្នុង​ភាព​ល្អូកល្អិន នាង​ថា អារម្មណ៍​របស់ខ្លួន​នៅក្នុង​ពេលនោះ គឺមាន​តែ​ការ​ស្ដាប់​តាម​លោក ប៉ែន ចំ​រ៉ុង ម្នាក់​គត់ ដោយ​សុខចិត្ត​លះបង់​គ្រប់យ៉ាង បូករួម​ទាំង​ហ៊ាន​ប្រមាថ​មាក់ងាយ​មក​លោក អ៊ិន សុ​ភិន ដើម្បី​ការពារ​ប្រុស​ស្នេហ៍​នោះ​ផង​។ នាង​ថា នៅក្នុង​ពេលនោះ​មិន​ខុសពី​មនុស្ស​មោហ៍បាំង និង​មិន​ស្គាល់​ល្អ​អាក្រក់​នោះទេ ទើប​ក្រោយពេល​លោក​ប៉ែន ចំ​រ៉ុង បោះបង់​ដោយ​ខ្លួន​ស្ថិតក្នុង​សភាព​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​នោះ​ផង ហាក់​ធ្វើអោយ​នាង​កើតមាន​វិប្បដិសារី​។ នាង​ថា ខ្លួន​មានកំ​ហុង​ធ្ងន់​ណាស់ ដែល​បាន​សាង​បាប​ចំពោះ​ឪពុក និង​បាន​ផ្គាប់ចិត្ត​ប្រុស​ស្នេហ៍ តែ​ទីបំផុត​បាន​ត្រឹម​ទឹកភ្នែក​ដែល​នាង​នៅតែ​បន្ត​ចងចាំ​។ នាង​សុំអោយ​មហាជន​ឈប់​ប្រកាន់​ខឹង​ខ្លួន និង​កុំ​ដើម្បី​ស្នេហា​ហើយ​ហ៊ាន​ប្រឆាំង​ឪពុកម្ដាយ​ដូច​នាង ដោយសារ​គំនិត​ចាស់ទុំ គឺ​ដឹង​ជ្រៅ​ជាង​ដែល​យុវវ័យ​ដូចគ្នា មិនអាច​ថ្លឹង​បាន​។​
​ជាមួយនឹង​ការប្រកាស​សុំទោស នាង​ក៏បាន​បើក​កកាយ​ពី​ហេតុផល​ដែលនាំអោយ​នាង និង​លោក​ប៉ែន ចំ​រ៉ុង លែងលះ​ដោយ​នាង​បញ្ជាក់ថា គឺ​មិនមាន​ហេតុផល​ផ្ទុះ​ជម្លោះ​ដូច​អ្វីដែល​បាន​ប៉ាន់ស្មាន​នោះទេ​។ ប៉ុន្តែ​គឺ​មកពី​លោក​ប៉ែន ចំ​រ៉ុង មានបំណង​លេងសើច ទើប​ក្រោយពេល​បាន​ចុះ​អេ​តា​ស៊ីវិល​ក៏​កើត​ទំនាស់ និង​បាន​បញ្ចេញ​ទង្វើ​អោយ​នាង​នូវ​កំហុស​គ្រប់យ៉ាង ដែល​នាង​បញ្ជាក់ថា គឺ​ខ្លួន​ធ្វើ​អី​ក៏​ខុស​ធ្វើ​អី​ខុស រហូត​ដាក់​ពាក្យសុំ​លែង​នាង ដោយ​នាង​មិនបាន​ដឹង​នោះ គឺ​បណ្ដាលមកពី​បញ្ហា​អ្វី​។ ភិន សុ​ដា​លី​ស បញ្ជាក់ថា អ្វីដែល​នាង​ហួសចិត្ត គឺ​ចំ​រ៉ុង បានដាក់​មូលហេតុ​ក្នុង​ការសុំ​លែង ដោយ​នាង​មិនបាន​រំលេច​រឿង​នោះ​ដូច​ការចោទប្រកាន់​ទាល់តែសោះ​។ យ៉ាងណាក៏ដោយ នាង​ថា​មិន​ស្ដាយក្រោយ​ទេ ហើយ​ក៏មាន​អារម្មណ៍​ស្រឡះ​ចិត្ត​ផងដែរ បន្ទាប់​ប៉ែន ចំ​រ៉ុង ធ្វើអោយ​នាង​បានដឹង​ក្រយៅ និង​មាន​សេរីភាព​ម្ដងទៀត​៕

ចំនួនអ្នកទស្សនា

    19476667

  • ថ្ងៃនេះ2221
  • ម្សិលមិញ2971
  • សប្តាហ៍នេះ13371
  • ខែនេះ71811
  • ឆ្នាំនេះ249221
  • សរុប19476667