រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងខ្ញុងមេម៉ាយយូរឆ្នាំមកហើយ នោះចង់បានគូគាប់ណាស់ តែកូនប្រុសមិនព្រមឱ្យនាងយកប្តីថ្មីជាដាច់ខាត ។កាលពីពេល ថ្មីៗកន្លងមក នាងខ្ញុងនិយាយថា «នាងខ្ញុំពិតជាចង់បានគូគាប់ណាស់ក្រោយពីក្លាយជានារីមេម៉ាយយូរ ឆ្នាំ ស្របពេលដែលអាយុកាន់តែទៅមុខ បើសិនជាពន្យារពេលនោះក្រែងគ្មានអ្នកណាយកបើទោះជាមានការងារល្អបែប ណាក្តី ។
កន្លងមកនាងខ្ញុំមិនដែលហាមអ្នកណាមិនឲ្យមកស្រឡាញ់នាងខ្ញុំ នោះទេ ឲ្យតែគេដាក់ចិត្ត មានតែពេញចិត្តទៅវិញទេ ពេលដឹងថាយើងមានអ្នកស្រឡាញ់ទាំងស្រឡាញ់បែបសិល្បៈនិងស្រឡាញ់បែប មនោសញ្ចេតនាស្នេហា ។នាងខ្ញុំមេម៉ាយយូរដែរហើយ បើនិយាយពីរឿងអាយុវិញច្រើនដែរអាចល្មមយកចិត្តសម្រេចគិតលើបុរស ណាម្នាក់ដែលស្រឡាញ់យើងដើម្បីមើលថែបាន ។ នាងខ្ញុំទៅណាមកណាគឺមិនដូចអ្នកមានប្តីគេចេះការពារប្រពន្ធ ជូនទៅទីនេះទីនោះ មិនឲ្យលំបាក ពិសេសយើងជាអ្នកសិល្បៈទៀតកាន់តែដើរសម្តែង ឆ្ងាយៗបើបានអ្នកនៅជិត ឬមានប្តីគឺអាចស្រួលចិត្ត ងាយតាមយើងជូនទៅធ្វើការ ។ ទោះជាយ៉ាងណា នាងខ្ញុំប្រហែលពិបាករឿងយកប្តីថ្មីបន្តិច ព្រោះកូនប្រុសរបស់នាងខ្ញុំឲ្យតែសួរគ្នារឿងយក ប៉ាៗថ្មី គឺមិនឲ្យយកឡើយ ពោលគេបដិសេធប៉ុន្មានដងហើយថា នៅស្រឡាញ់យើង នៅចង់ឲ្យយើងមើលថែបានពីរនាក់ គឺគេថាសប្បាយចិត្ត ។ មិនដឹងជាពេលណាទេ អាច្រមក់នេះ គេយល់ព្រម បើកសិទ្ធិឲ្យយើងបានគូថ្មី បើឲ្យតែនិយាយរឿងគ្រួសារថ្មីខឹងយើងថាអត់ឲ្យទេ ? មើលទៅមានតែទ្រាំតាមហ្នឹងសិនទៅ ? ម្យ៉ាងទៀតនាងខ្ញុំក៏គិតថាល្អម្យ៉ាងដែរ បើសិនជាមានអ្នកថ្មីអំឡុងពេលនេះមានតែដូចពិបាកបន្តិច ព្រោះកូនប្រុសនៅតូច ចាំទាល់តែគ្នាធំដឹងក្តីជាងនេះយើងអាចសួរនាំទៅគាត់អាចប្តូរជំហរ អត្តចរិតបាន ។ ពិសេសខ្លាចបានអ្នកថ្មីពេលនេះគឺនាំឲ្យប៉ះពាល់ផ្លូវចិត្តកូន ឬខ្លាចគេធ្វើបាបកូន ទើបមិនហ៊ានសម្រេចចិត្តភ្លាមៗបានឡើយ ចាំពេលវេលាយូរជាងនេះក៏មិនស្តាយប៉ុន្មានដែរ ។
នៅពេលនេះសម្រេចតាមឱកាស ដោយយកពេលនេះគិតរឿងរកលុយសិន ព្រោះទាន់ពេលវេលារកប្រាក់ពីសិល្បៈកំពុងតែអំណោយផលព្រោះរាល់ថ្ងៃ គឺរែកពន់ក្នុងក្រុមគ្រួសារច្រើនសមាជិកដែរ គឺនៅលើយើងរ៉ាប់រងចង់តែទាំងស្រុងទើបមិនចង់ឲ្យអ្នកណាមករំខាន ចិត្តច្រើននោះទេ» ។
ចំពោះការងារសិល្បៈបច្ចុប្បន្នខ្ញុងមមាញឹកទាំងផ្នែកសម្តែង កំប្លែង និងសម្តែងភាពយន្តស្ទើរតែរកពេលសម្រាកគ្មាន ។ ពេលខ្លះខ្ញុងថា ចង់ខ្យល់ដោយសារតែមិនបានគេងគ្រប់គ្រាន់ និងគ្មានពេលសម្រាក ។ ដូច្នេះហើយខ្ញុងសម្រេចចិត្តផ្អាកសម្តែងនៅក្រៅប្រទេសមួយរយៈសិន ព្រោះក្រុមកំប្លែងរបស់នាងត្រៀមទៅសម្តែងនៅអាមេរិកពីរខែទាល់តែ គេត្រឡប់មកវិញទើបនាងអាចទៅម្តង ។ ប្រសិនបើបុរសណាមានសិល្ប៍វិធីអាចបញ្ចុះបញ្ចូលចិត្តកូនប្រុសនាង ខ្ញុងបាននោះ អាចប្រលោមស្នេហ៍យកនាងជាគូគាប់បានហើយ ៕