ភ្នំពេញៈ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នៅក្នុងវេទិកាប្រគុំតន្ត្រី របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ដោយមានវត្តមានតារាចម្រៀងរ៉ុកជនជាតិថៃលោកទិតឈីរ៉ូចូលរួមគេឃើញ តារាចម្រៀងផលិតកម្មសាន់ដេកញ្ញាសុខ ពិសីក្រៅពីសម្លែងពិរោះនាងក៏មានរាងស្វែលស៊ិចស៊ីដោយសាតែ សម្រកទំងន់ផងដែរ។
ទោះយ៉ាងណាកញ្ញាសុខពិសី ត្រូវគេកត់ សម្គាល់ថានាងប៊ិះនឹងខ្យល់គ បន្ទាប់ពីការបកស្រាយ ចម្រៀងត្រូវបាន បញ្ចប់នៅលើវេទិកា។មូលហេតុគឺមកពីមានអ្នកគាំទ្រជាច្រើន បានសម្រុកសុំនាង ថតរូបជាមួយតាមពីក្រោយឆាករហូតដល់ ក្នុងបន្ទប់តែងខ្លួន បើទោះជាខាងសន្ដិសុខ បានដាក់បម្រាមមិនឲ្យអ្នកគាំទ្រ ទាំងនោះចូលគៀកគ្នា ក៏សុខ ពិសី ជាអ្នកសុំឲ្យអ្នកគាំទ្រ ទាំងនោះចូលមកថតរូបជាមួយ។ សកម្មភាពហ៊ុំព័ទ្ធ តាំងពីក្រោមជណ្ដើរ រហូតដល់លើបន្ទប់តែងខ្លួន ដោយអ្នកគាំទ្ររបស់សុខ ពិសី សឹងនឹងធ្វើឲ្យនាង មិនមានពេលដកដង្ហើមព្រោះនាងស្គមពេក។នាងចំណាយពេលអង្គុយ និងឈរឲ្យអ្នកគាំទ្រ របស់អោបរិទ្ធិ ។ បើទោះជាត្រូវបែកញើសចង់ខ្យល់គ ក៏តារាស្រីរូបនេះ នៅតែឈរញញឹម ឲ្យក្មេងទាំងនោះបានថត រហូតដល់ចប់មុនចូលទៅកាន់បន្ទប់VIP ដែលរៀបចំដោយប៉ុស្ដិ៍លេខ៥។