ស៊ិ​ន សំនៀង បង្ហោះ​រូប​ស្រាត​តាម​ហ្វេ​ស​ប៊ុ​ក

14-August-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ស៊ិ​ន សំនៀង ធ្វើ​ឲ្យ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ភ្ញាក់ផ្អើល​បន្ទាប់​ពី​លោក​បញ្ចេញ​រូបភាព​អាក្រាត​កាយ​លើ​គ្រែ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

រូបភាព​ដែល​លោក​ស៊ិ​ន សំនៀង បង្ហោះ​នោះ មើលទៅ​ដូច​ជា​រូបភាព​កែ​ច្នៃ​(​កាត់ត​) ប៉ុន្តែ​ពេល​ពិនិត្យ​ឲ្យ​ច្បាស់​វា​មិនមែន​ជា​រូបភាព​កាត់ត​ឡើយ ព្រោះ​បាន​បង្ហោះ​ក្នុង​Page ផ្លូវការ​របស់​លោក ហើយ​វា​ត្រូវ​បាន​ដក​ចេញ​វិញ​ប៉ុន្មាន​នាទី​ក្រោយមក ។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា រូបភាព​ស្រាត​ដេក​នៅ​លើ​គ្រែ​តែ​ម្នាក់ឯង​ដែល​លោក​ស៊ិ​ន សំនៀង បង្ហោះ​វា​គឺជា​ចេតនា​របស់​លោក ឬ​បែប​ណា​ទេ បន្ទាប់​ពី​តារា​រូប​នេះ​ស្ងប់ស្ងាត់​ខ្លាំង​ក្នុង​ពិភព​សិល្បៈ​នា​រយៈពេល​ចុង​ក្រោយ​នេះ ។

គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ច្បាស់លាស់​នៅឡើយ​ទេ​ថា រូបភាព​អាក្រាត​របស់​លោក​ស៊ិ​ន សំនៀង​នោះ​ជា​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត ឬ​ក៏​បទ​ចម្រៀង​ណាមួយ​ឡើយ ប៉ុន្តែ​មហាជន​និយាយ​ថា រូបភាព​បែប​នោះ​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ទេ ។

​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​លោក​ស៊ិ​ន សំនៀង បាន​ទេ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​កន្លង​មក​មានការ​ចាប់អារម្មណ៍​ថា លោក​តែងតែ​បង្ហោះ​សារ ចម្លែក​ៗ ហាក់បីដូចជា​មនុស្ស​ដែល​កំពុង​តែ​បាក់ទឹកចិត្ត​នៅ​ក្នុង​រឿង​អ្វីមួយ ។

លោក​ស៊ិ​ន សំនៀង បាន​ចូលរួម​សម្តែង​ច្រើន​ក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ។ លើស​ពី​នេះ លោក​បាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លោក​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ជាង​មុន ។

ក្នុង​អំឡុង​ឆ្នាំ​២០១៣​លោក​ស៊ិ​ន សំនៀង ចាប់ផ្តើម​គម្រោង​បើក​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​មួយ​ក្នុង​ខេត្តសៀមរាប នៅ​ដី​ឡូត៍​មួយ​ដែល​លោក​បាន​ទិញ ។ គម្រោង​មួយ​នោះ​បាន​ចាប់ផ្តើម​ជាមួយ​ការ​ខ្ចី​លុយ​ពី​ធនាគារ​បន្ថែម ដោយ​បូក​បញ្ចូល​ពី​ចំណូល​សិល្បៈ និង​ការ​រកស៊ី​បើក ហាង​កាត់ដេរ និង​ហាង​លក់​វត្ថុ​អនុ​ស្សារី​យ៍​ដែល​មាន​ស្រាប់​របស់​លោក ។ រហូត​មក​ដល់​ពេល​នេះ​គេ​មិនដឹង​ទេ​ថា ផ្ទះសំណាក់​របស់​លោក​ស៊ិ​ន សំនៀង​ជោគជ័យ ឬ​យ៉ាងណា​ឡើយ ខណៈ​ពេល​ទីផ្សារ​សិល្បៈ​របស់​លោក​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ហាក់​ស្ងាត់ ៕

 

ចំនួនអ្នកទស្សនា

    19526337

  • ថ្ងៃនេះ2151
  • ម្សិលមិញ2591
  • សប្តាហ៍នេះ9171
  • ខែនេះ43951
  • ឆ្នាំនេះ298891
  • សរុប19526337