ចូល​ខែ​៩​នេះមនុស្សឆ្នាំ​រការ ឆ្នាំ​កុរ ឆ្នាំច​ឆ្នាំ ​ម្សាញ់​បាន​ជួប​នឹង​លាភ​សំណាង

22-August-2016 | ដោយ មែន កំសត់

 



មាន​អ្នកខ្លះ​នៅ​ខែ​មុនៗ​ពិតជា​មិន​បាន​ជួប​នឹង​លាភ​សំណាង​អ្វី​សោះ មាន​តែ​ជួប​នឹង​រឿង​មិនល្អ​។ ប៉ុន្តែ​មាន​ឆ្នាំ​ទាំង​៤​ដែល​ឈាន​ដល់​ខែ​៩​នឹង​អាច​មាន​លាភ​សំណាង​បាន​។ តើ​មាន​ឆ្នាំ​ណា​ខ្លះ​ទៅ​?

ឆ្នាំ​រការ
ប្រសិន​ជា​អ្នក​ដែល​កើត​នៅ​ឆ្នាំ​រការ​នេះ​កាលពី​ខែ​មុនៗ​គ្មាន​សំណាងល្អ នោះ​ក្រោយ​ពេល​ដែល​ចូល​ខែ​៩​នេះ​រួច ការងារ​របស់​អ្នក​នឹង​អាច​រលូន​ទៅមុខ គ្មាន​អ្វី​រារាំង​ទេ​។ ម្យ៉ាងទៀត​បើ​អ្នក​ចេញ​ទៅ​និយាយ​រឿង​សហការ​ជាមួយ​អ្នក​ដទៃ អត្រា​នៃ​ការ​ជោគជ័យ​គឺ​ខ្ពស់​។ ជាងនេះទៅទៀត​លាភ​ធំ និង​លាភ​តូច​ទាំងឡាយ​អាច​នឹង​ចូល​ផ្ទះ​អ្នក​ទាំងអស់​។​

ឆ្នាំ​កុរ​
អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​នៅ​ខែ​៩​នេះ​នឹង​មាន​ទេវតា​សំណាង​ដើរ​តាម​ខ្លួន​ជានិច្ច ដោយ​អាច​ជួយ​ធ្វើឲ្យ​អ្នក​អាច​សម្រេច​នូវ​គោលបំណង​ទាំងអស់​។ ម្យ៉ាងទៀត​គាត់​នឹង​ជួយ​អ្នក​ឲ្យ​ចៀស​ពី​គ្រោះថ្នាក់​ទាំងអស់ ហើយ​នាំ​យក​នូវ​លាភ​សំណាង​ចូល​ផ្ទះ​កាន់តែច្រើន​។

ឆ្នាំច​
នៅ​ខែ​៩​នេះ ការងារ​អ្នក​នឹង​មាន​ភាព​រីកចម្រើន​ទៅមុខ​។ ម្យ៉ាងទៀត​អារម្មណ៍​អ្នកនឹង​កាន់តែ​ល្អ​ជាង​មុខ​ដោយសារតែ​គ្មាន​រឿង​ដែល​ធ្វើឲ្យ​អ្នក​មិន​សប្បាយចិត្ត​ច្រើន​នោះទេ​។ ជាងនេះទៅទៀត​លាភ​ទាំងអស់ និង​សំណាងល្អ​នឹង​ដើរ​ចូល​ទៅក្នុង​ផ្ទះ​អ្នក​។​

ឆ្នាំ​ម្សាញ់​
នៅ​ខែ​កញ្ញា​ខាងមុខនេះ អ្នកនឹង​អាចមាន​ផ្កាយ​សំណាង​រះ​នៅ​ជិត​ខ្លួន​អ្នក ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទទួលបាន​ជោគជ័យ​គ្រប់​រឿង​។ ម្យ៉ាងទៀត​អ្នក​ក៏​មាន​លាភ​ចូល​ដូចគ្នា​ដែរ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ខ្វះ​លុយ​ចាយ​ទៀត​ទេ​៕

ចំនួនអ្នកទស្សនា

    19527967

  • ថ្ងៃនេះ941
  • ម្សិលមិញ2831
  • សប្តាហ៍នេះ10801
  • ខែនេះ45581
  • ឆ្នាំនេះ300521
  • សរុប19527967