សៀមរាប៖ ថវិការចំនួន ២លាន ៣១ម៉ឺនរៀល ត្រូវបានលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ប្រគល់ជូនទៅ កញ្ញា ឈឿង ព្រីយ៉ាឡែន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA តាមរយៈ លោស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដែលត្រូវជាម្តាយ ។
ក្រោមការផ្តួចផ្ដើមគំនិត និងសិល្បៈចែករំលែក របស់លោកឧត្តមសេនីយ៍ស្នងការ ក្នុងការឧបត្ថម្ភជួយគ្នាទៅវិញទៅមករបស់កងកម្លាំងដើម្បីសម្រួលក្នុងជីវភាពរស់នៅរបស់មន្ត្រីនគរបាល ដែលមានការខ្វះខាតក៏ដូចជាការលើកទឹកចិត្ត មន្ត្រីឲ្យខិតខំបំពេញភារកិច្ចបំរើជាតិឲ្យបានល្អប្រសើរថែមមួយកម្រិតទៀតផងដែរ ។
ជំនួសមុខឲ្យកញ្ញា ឈឿង ព្រីយ៉ាឡែន លោកស្រីវរសេនីយ៍ទោ ដួង ថាវវី ដែលត្រូវជាម្តាយបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ស្នងការចំពោះក្រុមគ្រួសារលោកស្រីក៏ដូចជាកងកម្លាំងក្រោមឳវាទ លោកស្រីសូមជូនពរសូមឲ្យលោកឧត្តម
សេនីយ៍ស្នងការ លោកស្នងការរងព្រមទាំងអស់លោកជានាយ នាយរង ការិយាល័យ និងមន្ត្រីនគរបាលទាំងអស់ឲ្យជួបប្រទះតែ និងពុទ្ធពរ៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕