ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានរៀបចំពិធីទទួលប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ចំនួន ១១១០សន្លឹក។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោកវរសេនីយ៍ឯក មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកដឹកនាំខណ្ឌសែនសុខ លោកវរសេនីយ៍ទោ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោកអនុសេនីយ៍ឯក សារឹម វុទី្ធ អធិការរងខណ្ឌ ព្រមទាំងមានការចូលរួមផងដែរ ពីសំណាក់អភិបាលរងខណ្ឌសែនសុខ លោក សក់ កញ្ញរិទិ្ធ។
សមត្ថកិច្ចខណ្ឌបានឲ្យដឹងថា ក្នុងនោះសាលាសង្កាត់ទឹកថ្លា ទទួលបាន ១៨៨សន្លឹក ប្រុស ១០៣នាក់ សាលាសង្កាត់ភ្នំពេញបានចំនួន ៧៨២សន្លឹក ប្រុស ៣៩០នាក់ សង្កាត់ក្រាំងធ្នង់ ៦៤សន្លឹក ប្រុស ៣១នាក់ សង្កាត់ឃ្មួញ ៧៦សន្លឹក ប្រុស ៤៤នាក់។
ប្រភពដដែលបន្តថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣លើកមកហើយ។
បច្ចុប្បន្នអធិការដ្ឋានខណ្ឌ ក៏បានរៀបចំចុះចែកអត្តសញ្ញាណប័ណ្ណទាំងនេះ តាមមូលដ្ឋាន និងបន្តចុះចែកដល់ខ្នងផ្ទះប្រជាពលរដ្ឋតែម្តង ៕