ភ្នំពេញ៖ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ គណបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ បានរៀបចំកិច្ចប្រជុំទទួលផែនការការពារសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកធ្វើបុណ្យនៅក្នុងវត្តក្នុងវត្តឧត្តរាវតី ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មូល វីរៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងជាចៅសង្កា់ឫស្សីកែវ មានការបែងចែកជាបីក្រុមគឺ៖ ក្រុមទី១ ប្រចាំនៅក្នុងបរិវេណវត្តឧត្តរាវតី ក្រុមទី២ ល្បាតក្នុងមូលដ្ឋាន និងក្រុមទី៣ ត្រៀមអន្តរាគមន៏ ៕
ប្រភព៖ ទំព័រសាលាសង្កា់ឫស្សីកែវ