ភ្នំពេញ៖ សាលាសង្កាត់អូរឫស្សីទី២ បានធ្វើការប្រជុំក្រុមប្រឹក្សាប្រចាំខែកញ្ញា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នេះ ក្រោមអធិបតីភាពលោក ហេង គឹមហ៊ាង ប្រធានក្រុមប្រឹក្សាសង្កាត់ស្ដីទី និងមានការអញ្ជើញចូលរួមដោយក្រុមប្រឹក្សា ០៨រូប អវត្តមាន ០១រូប មានច្បាប់ មន្ត្រី-បុគ្គលិកសង្កាត់ និងតំណាងប្រជាពលរដ្ឋតាមភូមិ សរុបចំនួន ១៨នាក់ ។
កិច្ចប្រជុំមានរបៀបវារៈចំនួន ០៦ដូចជា៖ ការអនុម័តលើរបៀបវារៈ និងកំណត់ហេតុខែមុន រាយការណ៍ពីលទ្ធផលការងារប្រចាំខែកញ្ញា និង របាយកាណ៍ត្រីមាសទី៣ ការកំណត់ទិសដៅសម្រាប់ខែបន្ត ការពិភាក្សា និងអនុម័តលើគម្រោងថវិកាឆ្នាំ ២០១៦ បញ្ហាផ្សេងៗ និងមតិបូកសរុបរបស់លោកប្រធានក្រុមប្រឹក្សាស្ដីទី ៕
ប្រភព៖ ទំព័រសាលាសង្កាត់អូរឫស្សីទី២