ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី២ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នេះ ក្រោមអធិបតី លោកស្រី ញែម មុំ ប្រធានស្តីទី ក្រុមប្រឹក្សា និងលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ។
ដែលមានរបៀបវារៈ យកចិត្តទុកដាក់លើការងារមួយចំនួនដូចជា៖ សន្តិសុខ សណ្តាប់ធ្នាប់ អណាម័យ ការកកស្ទះចរាចរ ពិសេស នយោបាយភូមិសង្កាត់មានសុវត្ថិភាព ការអនុវត្តគំរោងអភិវឌ្ឍ ខណ្ឌ សង្កាត់ ដាក់លូ ធ្វើផ្លូវ ការងារផ្តល់សេវា ជូនប្រជាពលរដ្ឋ តាមរយះច្រកចេញចូលតែ១ ការងារផ្តល់អត្តសញ្ញាណប័ន ជូនប្រជាពលរដ្ឋ ការការពារពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យជាតិ ៕
ប្រភព៖ ទំព័រសាលាខណ្ឌទួលគោក