ភ្នំពេញ៖ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មខណ្ឌ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ បានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌ៧មករា សម្រាប់ឆ្នាំ ២០១៥ លើគម្រោងដាក់លូទំហំ០.៦ម ចំនួនពីរខ្សែ ។
ដោយខ្សែទី១៖ ផ្លូវលេខ១៦៩ (ផ្លូវលេខ១៦៩ ដល់ផ្លូវលេខ១០៩) ប្រវែង ៥៣២ម និងខ្សែទី២៖ ផ្លូវលេខ១៦៤ (ផ្លូវលេខ១៦៤ ដល់ផ្លូវលេខ១៣៤) ប្រវែង ២២០ម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា