ភ្នំពេញ៖ រដ្ឋបាលសាលាខណ្ឌ៧មករា មានកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ។
កិច្ចប្រជុំនេះដែរ មានរបៀបវារៈដូចជា៖ ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ (២៧-០៨-២០១៥) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ កញ្ញា ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។ ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែសីហា ឆ្នាំ២០១៥ និងបញ្ហាផ្សេងៗ ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា