ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន និង លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងជាផ្លូវការ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញថ្មី ដោយលោកស្រី ហួត យ៉ារី ត្រូវបានតែងតាំងជំនួស លោក ជា ជាតិ ប្រធានមន្ទីរអប់រំចាស់ ដែលត្រូវទៅធ្វើជា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា ពិធីតែងតាំងនេះ ក៏បានការពាក់បំពាក់គ្រឿងឥស្សរិយសជូនលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញចំនួន ៤៥០នាក់ផងដែរ៕