តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់មរណៈសង្គ្រាះជូនដល់គ្រួសារសពសមាជិក សមាគមន៏អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ចំនួន៩៦គ្រួសារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅសាលប្រជុំ ទីចាត់ការផែនការ និងវិនិយោគខេត្ត ។
ពិធីផ្តល់ប្រាក់មរណៈសង្គ្រោះនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម គឹម ហុង អគ្គលេខាធិការរងនៃអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ដោយក្នុងមួយគ្រួសារៗទទួលបាន ៤,០០០,០០០រៀល ហើយចំនួនទឹកប្រាក់សរុបមាន ៣៨៤,០០០,០០០រៀល ផងដែរ ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តតាកែវ