ភ្នំពេញ៖ សង្កាត់ភ្នំពេញថ្មីបានរៀបចំ វេទិការសាធារណៈស្តីពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វេទិការសាធារណៈនេះ មានការអញ្ជើញចូលរួមដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋប្រមាណ ២៧២នាក់ ក្រោមអធិបតីភាពលោក ឈាង សេនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ