ភ្នំពេញ៖ សាលាខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដោយផ្តោតលើការងារ ការពារសន្តិសុខ- សុវត្ថិភាព-សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យ កាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណី ឆ្នាំ២០១៥ នេះ ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ លោកអធិការ-អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយក ប្រធាន-អនុប្រធាន ការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ ប្រធានការិយាល័យនានា ជុំវិញខណ្ឌ ចៅ សង្កាត់ទាំង៦ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ លោក-លោកស្រីជាមេភូមិ ប្រធាន-អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌ សរុប ៥៥នាក់ ក្រោមអធិបតីភាពលោក ធុយ សុខន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សី កែវ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ ៕
ប្រភព៖ ទំព័រសាលាខណ្ឌឫស្សីកែវ