ភ្នំពេញ៖ សាលាសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នេះ បានបើកកិច្ចប្រជុំប្រចាំខែ របស់ក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ អាណត្តិទី៣ ក្រោមអធិបតីភាពលោក កែវ សាវឿន ប្រធានក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមរបៀបវារៈដូចជា៖ អនុម័តកំណត់ហេតុប្រចាំខែ ការងារអភិវឌ្ឍន៍ របាយការណ៍ស្តីពីការរៀបចំវេទិកាសាធារណៈភូមិ សង្កាត់មានសុវត្តិភាព របាយការណ៍ច្រកចេញចូលតែមួយ និងការងារផ្សេងៗ ៕
ប្រភព៖ ទំព័រសាលាសង្កាត់ចាក់អង្រែលើ