ភ្នំពេញ៖ យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព នៅសាលាសង្កាត់មនោរម្យ បានរៀបចំប្រជុំក្រុមប្រឹក្សាសង្កាត់ប្រចាំ ខែ កញ្ញា នៅព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៥ ។
នាឪកាសនេះដែរ មានការអញ្ជើញចូលរួមដោយ លោក យ៉ង់ ចន្ថា នាយប៉ុស្តិ៍ លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោក លោកស្រី មេភូមិ អនុ សមាជិកភូមិ បុគ្គិលសង្កាត់ ក្រោមអធិបតីយភាព លោក ចិក សារឿន ប្រធានក្រុមប្រឹក្សាសង្កាត់ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីសម្រេចនូវរបៀបវារៈមួយចំនួនដូចជា៖ ការពិនិត្យ និងអនុម័តកំណត់ហេតុខែសីហា ពិនិត្យ និងអនុម័ត មេភូមិ អនុ សមាជិកភូមិ១ មេភូមិ អនុ ភូមិ៦ ពិនិត្យ និងអនុម័ត របាយការណ៏ខែកញ្ញា និងបញ្ហាមួយចំនួនផងដែរ ។
ថ្លែងក្នុងការបិទប្រជុំនេះ លោក ចិក សារឿន ប្រធានក្រុមប្រឹក្សាសង្កាត់ បានផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ក្នុងការអនុវត្តគោលនយោបាលភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបានសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូល ៕
ប្រភព៖ ទំព័រសាលាសង្កាត់មនោរម្យ