ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្ដីពី​និតិ​វី​ធី​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

02-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​ភ្នំពេញ​៖ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ផ្នែក​ជីវភាព នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ មាន​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្ដីពី​និតិ​វី​ធី​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥ ។

​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ និង លោក សួន រិទ្ធី​យ៉ា តំណាង​ឲ្យ​មន្ទី​ផែនការ​រាជធានី​ភ្នំពេញ និង​ជា​គ្រូ​ឧទ្ទេសនាម ។​

​កម្មវិធី​នេះដែរ រៀបចំឡើង​ដោយ​គណៈកម្មាធិការ (​គ​.​ផ​.​ថ​) សង្កាត់​ស្ទឹងមានជ័យ ចំណែកឯ​សិក្ខាកាម​ដែល​ត្រូវបាន​បណ្តុះបណ្តាល​អញ្ជើញ​ចូលរួម តំណាង​ឲ្យ​ភូមិ​ទាំង​១៦ សរុប​មាន​ចំនួន​៥០​នាក់ ហើយ​ការបណ្តុះបណ្តាល​នេះ មាន​រយៈពេល​២​ថ្ងៃ​៕


ប្រភព​៖ ទំព័រ​រដ្ឋបាល​ខណ្ឌមានជ័យ​

ចំនួនអ្នកទស្សនា

    20489157

  • ថ្ងៃនេះ9441
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24821
  • ខែនេះ46701
  • ឆ្នាំនេះ46701
  • សរុប20489157