បាត់ដំបង៖ ក្នុងបរិវេណអនុវិទ្យាល័យត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ មានរៀបចំវេទិការសាធារណៈ ស្តីពីការត្រួតពិនិត្យ ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
វេទិការសាធារណៈនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក មានប្រធានក្រុមប្រឹក្សាស្រុក សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក និងអស់លោក លោកស្រីជាសមត្ថកិច្ច មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង ឯកឧត្តម សុខ គង់ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបងផងដេរ ។
វេទិការនេះធ្វើឡើយក្នុងគោលបំណង ផ្ដល់ឪកាសអោយប្រជាពលរដ្ឋទាំអស់បញ្ចញនូវបតិយោបល និងធ្វើការចោទជាសំនួរផ្សេងៗ ដើម្បីរកដំណោះស្រាយដ៏សមរម្យ ក្នុងបញ្ហានិងការលំបាកទាំងឡាយដែលបានលើកឡើង ។
ប្រជាពលរដ្ឋទាំងអស់ ក៏បានចូលរួមសហការដោយមានការចោទជាសំនួរ បញ្ហាប្រឈម និងរាល់ការលំបាកគ្រប់យ៉ាងដែលកំពុងជួបប្រទះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជានេះផងដែរ ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តបាត់ដំបង