កណ្ដាល៖ ក្រុមការងារគណនេយ្យភាពខេត្តកណ្តាល នៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៥ មានកិច្ចប្រជុំ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានផ្តល់អនុសាសន៏ដល់មន្ត្រីក្រុមការងារ ត្រូវត្រួតពិនិត្យ និង តាមដាន ដើម្បីបើកប្រអប់សំបុត្រគណនេយ្យភាពនៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដែលមានស្រាប់ និង បន្តចុះបើកប្រអប់សំបុត្រគណនេយ្យភាព ដែលបានដាក់ថ្មីចំនួន១០៤ ប្រអប់សំបុត្រ ដាក់តាមឃុំ សង្កាត់ គោលដៅ ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្តាល