ភ្នំពេញ៖ យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព នៅសាលាសង្កាត់មនោរម្យ បានរៀបចំវេទិកាសាធារណៈស្ដីពីការអនុវត្តភូមិ-សង្កាត់ មានសុវត្តិភាព សំរាប់ភូមិ៧ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ។
នាឪកាសនេះដែរ មានការអញ្ជើញចូលរួមដោយ លោក កែវ សារិន ចៅសង្កាត់រងទី១ លោក ខែម សំអាង នាយរងប៉ុស្តិ៍ លោក សេន សុខុម មេភូមិ អនុភូមិ និងជំនួយការភូមិ៧ ព្រមទាំងលោក-លោកស្រី ប្រជាពលរដ្ឋក្នុងភូមិ៧ ក្រោមអធិបតីយភាព លោក ចិក សារឿន ចៅសង្កាត់មនោរម្យ ។
ថ្លែងក្នុងវេទិកាសាធារណៈនេះ លោក ចិក សារឿន ចៅសង្កាត់មនោរម្យ បានផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ក្នុងការអនុវត្តគោលនយោបាលភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបានសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូល ៕
ប្រភព៖ ទំព័រសាលាសង្កាត់មនោរម្យ