កណ្តាល៖ នៅលាលប្រជុំសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ សមាគមន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ។
ក្នុងឪកាសនេះ ឯកឧត្តមទាំងពីរបានផ្តល់អនុសាសន៍ល្អៗ លើកទឹកចិត្ត ជំរុញឲ្យសិក្ខាកាមដែលមកពីមូលដ្ឋាន ឃុំ-សង្កាត់ ឲ្យខិតខំស្វែងយល់នូវមេរៀនដែលបានបង្ហាញដោយគ្រូឧទ្ទេស ហើយយកមកអនុវត្តនៅមូលដ្ឋានដើម្បីភាពរីកចំរើនកាន់តែខ្លាំងឡើង ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្តាល