ភ្នំពេញ៖ ក្រុមការងារថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ផ្សារដេប៉ូ២ នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ បានចុះសួរសុខទុក្ខស្ត្រីមេម៉ាយមានកូនចំនួន ៤នាក់ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ។
ភ្ជាប់មកជាមួយការចុះសួរសុខទុក្ខនេះ ក្រុមការងារថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ផ្សារដេប៉ូ២ ក៏បាននាំយកអំណោយជាថវិការចំនួន ១១០ដុល្លា ប្រាក់រៀល ១០០,០០០រៀល ទឹកដោះគោឆៅ ២ឡូ និងស្ករស ១គីឡូ ។
បន្ថែមពីលើនេះ លោកជំទាវ លី ហៀក រតនា ក៏បានឧបត្ថម្ភ ១០០ដុល្លា សង្កាត់ផ្សារ
ដេប៉ូ២ ១០ដុល្លា ទឹកដោះគោឆៅ១ឡូ ស្ករស១គីឡូ សមាគមនារីខណ្ឌ ៥០,០០០រៀល និងលោកចៅសង្កាត់ ៥០,០០០រៀល ផងដែរ ។
ជនរងគ្រោះដែលជាស្ត្រីមេម៉ាយមានកូនចំនួន ៤នាក់នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស អាណិតអាសូរដល់រូបគាត់ដែលជាស្ដ្រីមេម៉ាយគ្មានទីពឹង និងសូមជូនពរឲ្យសប្បុរសជនទាំងអស់មានសុខភាពល្អ រកទទួលទានមានបាន គ្រប់ក្រុមគ្រួសារ ៕
ប្រភព៖ ទំព័រសាលាសង្កាត់ផ្សារដេប៉ូទី២