ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាករបស់សិក្សានុសិស្សមួយចំនួន ដែលមានជីវភាពខ្វះខាត នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥ បានរៀបចំកម្មវិធី ចែកអំណោយជូនដល់សិស្សក្រីក្រ ចំនួន ៥០ នាក់ នៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចន្ទ័ សុភត្រា អគ្គមេបញ្ជារការរងទ័ពជើងគោក និងលោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ ដែលមានសេចក្ដីអាណិតដល់សិស្សខ្វះខាតទាំងអស់នេះ ។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឧបត្ថម្ភ ដល់សិក្សានុសិស្សដែលមានជីវភាពខ្វះខាតទាំងនោះ ដោយក្នុងម្នាក់ៗទទួលបាន កាតាប ១ សៀវភៅ ១០ ក្បាល ប៉ិច ១ ខ្មៅដៃ ២ដើម បន្ទាត់ ១ និងអាវយឺត ១ ផងដែរ ។
ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងលោកចៅសង្កាត់ បានថ្លែងផ្ដាំផ្ញើដល់សិក្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក្នុងការអភិវឌ្ឈន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក៏ដូចជាអភិវឌ្ឈន៍ខ្លួនឯង និងសង្គមគ្រួសារផងដែរ ៕
ប្រភព៖ ទំព័រសាលាសង្កាត់ផ្សារដើមថ្កូវ