ភ្នំពេញ៖ នៅវត្តកោះមេត្តាពោធិវង្ស មានពិធីប្រគេននូវបច្ច័យ និងទ័យវត្ថុមួយចំនួនដល់ព្រះសង្ឃ ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងឪកាសនេះដែរ មានការអញ្ជើញចូលរួមដោយ សមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវ កងកម្លាំង និងមន្ត្រីរាជការ ព្រមទាំងយុវជនខណ្ឌ-សង្កាត់ ក្រោមអធិបតីភាព លោក ធុយ សុខន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ។
បច្ច័យនិងទ័យវត្ថុទាំងអស់រួមមាន៖ អង្ករ៥បាវ (២៥០គីឡូក្រាម) មី៥កេស ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ទឹកដោះគោខាប់ ២កេស ស្លាដក់៥ ចង្ហាន់៥ស្រាក់ និងបច្ច័យចំនួន ៣,៨៧០,០០០រៀល និង១៧៥ដូល្លាផងដែរ ។
នាឱកាសដ៏ថ្លៃថ្លានេះ លោកអភិបាល ក៏បាននាំយកនូវកូនឈើប្រភេទក្រញូង ធ្នុង ឈើទាល
បេង និងគគី ដើម្បីយកមកដាំអមផ្លូវចូលវត្តទៀតផង ៕
ប្រភព៖ ទំព័រសាលាខណ្ឌឫស្សីកែវ