ឯកឧត្ដម ប្រាជ្ញ ចន្ទ និង​លោក ជំទាវ អញ្ជើញ​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត​បុ​ញ្ញេ​ត្តា​រាម ខេត្ត​ត្បូងឃ្មុំ

07-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​ត្បូងឃ្មុំ​៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ រួម​ដំណើរ​ជាមួយ ឯកឧត្ដម​អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​នានា និង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​កាន់បិណ្ឌ​៨ ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ នៅ​វត្ត​បុ​ញ្ញេ​ត្តា​រាម ហៅ​វត្ត​ទួល​ទ្រា​ត្បូងឃ្មុំ ស្ថិតនៅ​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ក្នុងឱកាស​ថ្ងៃ​កាន់បិណ្ឌ​នៅ​វត្ត​បុ​ញ្ញេ​ត្តា​រាម ហៅ​វត្ត​ទួល​ទ្រា​ត្បូង ស្ថិតនៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នោះដែរ ឯកឧត្ដម​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ប្រតិភូ​អមដំណើរ អញ្ជើញ​រាប់បាត្រ ដើម្បី​ឧ​ទិ្ទ​ស​កុសល ផល​បុណ្យ ជូន​ដល់​អ្នកមានគុណ ព្រមទាំង​បុព្វការី​ជន និង​វិញ្ញាណ​ខ័​ន្ធ​អ្នកស្នេហាជាតិ ដែល​បានទទួល​មរណភាព​ទៅកាន់​លោក​ខាងមុខ​។ ត​មក​ព្រះសង្ឃ​ក៏បាន​ចំរើន​ព្រះ​បរិ​ត បង្សុកូល និង​វេ​ប្រគេន​ព្រះសង្ឃ ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ សាសនា​នៃ​យើង​។​

​បន្ទាប់ពី​បាន​ប្រារព្ធ​ពិធី​វេរ​នូវ​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​រួចមក ឯកឧត្ដម ប្រាជ្ញ ចន្ទ មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​បញ្ជាក់ថា តាម​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​ដូនតា​មក​បាន​កំណត់ថា ចាប់ពី​ថ្ងៃ​១​រោច ដល់​១៤​រោច ខែភទ្របទ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ឬ​ថ្ងៃ​ដាក់​បិណ្ឌ​ចំណែកឯ​ថ្ងៃ​១៥​រោច ខែភទ្របទ ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ។​

​ឯកឧត្ដម អភិបាលខេត្ត បាន​រំលឹកថា តាម​ទំនៀម​ទំលាប់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ជួបជុំគ្នា​នៅតាម​ទីវ​ត្ត​អារាម ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧ​ទ្ទិ​មគ្គ​ផលស​កុសលផល​បុណ្យ ជូន​ដល់​មាតា បិតា ព្រមទាំង​ញ្ញាតិ​ការ​ទាំង​៧​សន្ដាន ដែល​បាន​ចែក​ដ្ឋា​ន​ទៅ​លោក​ខាងមុខ និង​បុព្វការី​ជន ដែល​បាន​ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ ។ ផ្ទុយស្រឡះ កាលពី​របប​ប្រល័យពូជសាសន៍ ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ គ្រប់ វិស័យ​ត្រូវបាន ទមិឡ អត់​សាសនា​បំផ្លាញចោល​ទាំងស្រុង រាប់ទាំង​វិស័យ​ព្រះពុទ្ធសាសនា​ផងដែរ ។

​ឯកឧត្ដម បាន​បន្តទៀតថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​កសាង និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ ក្នុងនោះ​ក៏បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ផ្ដល់ឱកាស​ងាយស្រួល​ទៅដល់​ប្រជាពលរដ្ឋ ប្រកប​របប​ទទួលទាន មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ។​

​ស្ថិតនៅ​ក្នុងឱកាស​នោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ និង​លោកជំទាវ រួមជាមួយ​សប្បុរសជន និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​នាំយក​បច្ច័យ​រួមមាន ៖ អង្ករ​២០០​គីឡូក្រាម ទឹក​សុទ្ធ ១០​កេះ ទឹកក្រូច ០៥​កេះ មី ៤​កេះ​ធំ តែ ៥០​កញ្ចប់ ស្ករ ៥០​គីឡូក្រាម ទឹកដោះគោ ០២​កេះ ប្រគេន​ព្រះសង្ឃ​សរុប​ចំនួន​១៣៧​អង្គ ក្នុង​០១​អង្គ ទទួលបាន​ថវិការ​ចំនួន ២០.០០០​រៀល យាយជី តាជី ទទួលបាន​ថវិការ​ចំនួន​១០.០០០​រៀល និង​បច្ច័យ​ចំនួន ៤,០០០,០០០​រៀល ដើម្បី​រួមចំណែក​ក៏​សាង​សមិទ្ធិផល ក្នុង​វត្ត​បុ​ញ្ញេ​ត្តា​រាម​(​ទួល​ទ្រា​ត្បូង​) ផងដែរ​៕

​ប្រភព​៖ ទំព័រ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​

ចំនួនអ្នកទស្សនា

    20487787

  • ថ្ងៃនេះ8071
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23451
  • ខែនេះ45331
  • ឆ្នាំនេះ45331
  • សរុប20487787