ភ្នំពេញ៖ ក្រុមការងារសង្កាត់ឫស្សីកែវ បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់ក្រុមការងារសង្កាត់ជូនប្រជាពលរដ្ឋដែលទីទ័លក្រ មានទុក្ខលំបាកចំនួន ៦គ្រួសារ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីសប្បុរសធម៌មួយនេះ មានការអញ្ជើញចូលរួមពីលោក ឈិន សូនី តំណាងសហជីព សមាជិក សសយក ភូមិ-សង្កាត់ និងលោកមេភូមិឃ្លាំងសាំង ដែលដឹកនាំដោយ លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ។
ក្នុងនោះគ្រួសារនីមួយៗទទួលបានអំណោយដូចជា៖ អង្ករ ១៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៥០.០០០រៀលផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនេះមានការចូលរួមជារៀងរាល់ខែពី៖ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួង ធម្មការ និងសាសនា និងជាក្រុមការងារចុះជួយសង្កាត់ឫស្សីកែវ ចំនួន ១០០,០០០រៀល លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ចំនួន ១០០,០០០រៀល ។
ក្នុងនោះក៏មានការឧបត្តម្ភផងដែរពី លោកស្រី ទៀង សុផល ១០ដូល្លា លោកស្រី កុយ ផល្លាន្នី នាយិកាអង្គការខេមរា និងបុគ្គលិក ចំនួន ១០០,០០០រៀល សាប៊ូដុំ និងសាប៊ូម្សៅ ព្រះគ្រូចៅអធិការវត្តឧត្តរាវតី គ្រឿងឧបភោគបរិភោគមួយចំនួន លោកមេភូមិទាំង៤ ចំនួន ១២០,០០០រៀល លោក ឈិន សូនី សហជីព ចំនួន ១០ដូល្លា និងក្រុមមន្ត្រីសង្កាត់ សសយក ចំនួន ៨០០,០០០រៀល។
ទាំងអស់នេះ គឺជាទឹកចិត្តសប្បុរសបំផុត ដែលកើតចេញពីវប្បធម៌ចែករំលែកទៅដល់អ្នកដែលមានជីវភាពក្រីក្រ ខ្វះខាតគ្មានទីពឹង ក្នុងការចូលរួមរំលែកទុក្ខលំបាកបានមួយផ្នែកផងដែរ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ