ពិធី​ប្រគល់​ឯកសណ្ឋាន​ប្រជា​ការពារ ខណ្ឌ​-​សង្កាត់ ចំនួន​១៧៥​សម្រាប់​

08-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៥ មាន​រៀបចំ​ពិធី​ប្រគល់​ឯកសណ្ឋាន​ប្រជា​ការពារ ខណ្ឌ​-​សង្កាត់​មានជ័យ ចំនួន​១៧៥​សម្រាប់ នៅ​សាលាខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក ឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី លី​មី​ធី​ត លោក ឌី រ័ត្ន​ខេ​ម​រុន អភិបាលរងខណ្ឌ និង លោក ឡាក់ ស៊ី​ដេ​តុ​មេ​បញ្ជារ​ការ​ស្តីទី កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ក្រោម​អធិបតីភាព លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ ឯកសណ្ឋាន​ទាំងអស់នេះ ជា​អំណោយ​របស់ លោក ឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើ​រី លី​មី​ធី​ត លើសពីនេះទៅទៀត​នោះ លោក ឧកញ៉ា ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០,០០០​រៀល សម្រាប់​ប្រជា​ការពារ​ម្នាក់ៗ​ផងដែរ​។​

​លោក​អភិបាលខណ្ឌ បាន​ជម្រុញ និង​លើកទឹកចិត្ត​ដល់​ប្រជា​ការពារ​ទាំងអស់ អោយមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​-​សង្កាត់ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ៕

​ប្រភព​៖ ទំព័រ​រដ្ឋបាល​ខណ្ឌមានជ័យ​

ចំនួនអ្នកទស្សនា

    20494707

  • ថ្ងៃនេះ2421
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30371
  • ខែនេះ52251
  • ឆ្នាំនេះ52251
  • សរុប20494707