ភ្នំពេញ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់ថ្នាក់ដឹកនាំដែរ ។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ សាលាសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយ សសយក ខណ្ឌ សង្កាត់ទួលគោក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ប្រុស ប៊ុន រឿន និងអ្នកស្រី អារីយ៉ា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានផ្ដល់អង្ករចំនួន ១៨០០គីឡូក្រាម និងលោក សាំង សុភៈវិចិត្រ ប្រធាន ស.ស.យ.ក ខណ្ឌទួលគោក និង៥០គីឡូក្រាម ដើម្បីចែកជូនប្រជាពករដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ។
ក្នុងនោះដែរ គ្រួសារនីមួយៗទទួលបាន៖ អង្ករ៤០គីឡូក្រាម មី១កេះ បូក១០កញ្ចប់ ត្រីខ៥កំប៉ុង ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ប៊ីចេង១កញ្ចប់ នំបុ័ងសម្លរការី១ញ្ចប់ បង្អែមបបរពោត១ថង់ និងថវិកាចំនួន ៦៥,០០០រៀល ។
សូមបញ្ជាក់ថា សម្ភារៈទាំងអស់ខាងលើនេះ បានមកពីសប្បុរសជននានាក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ដើម្បីរួមចំណែកក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ខ្វះខាត ចាស់ជរាគ្មានទីពឹង ព្រមទាំងជនងាយរងគ្រោះផងដែរ ។
ជាចុងក្រោយ សូមថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ប្រធាន សសយក រាជធានីភ្នំពេញ និងសប្បុរសជននានា ដែលបានផ្ដល់ទាំងសម្ភារៈ និងថវិកា ដល់ជនក្រីក្រដែលកំពុងជួបការខ្វះខាតទាំង៥០គ្រួសារ ។ សូមគោរពជូនពរ លោកប្រធាន និងសប្បុរសទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ គ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ ៕
ប្រភព៖ ទំព័រសាលាសង្កាត់ទឹកល្អក់១