ភ្នំពេញ៖ ដើម្បីអោយមានភាពស្និតស្នាលរវាងមន្ត្រីថ្នាក់ក្រោមឪវាទ សាលាខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខណ្ឌ សមាជិកក្រុមប្រឹក្សា ប្រជាការពារខណ្ឌ សរុបចំនួន ១២៧នាក់ នៅព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ពិធីសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងសប្បាយរីករាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និង លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ។
ឆ្លៀតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោកអភិបាលខណ្ឌ៧មករា ក៏បាននាំយកនូវអំណោយមកចែកជូន ដោយក្នុងម្នាក់ៗទទួលបាន៖ ថវិកាចំនួន ១០០,០០០ រៀល ទឹកក្រូចចំនួន ១កេះ និងស្រាបៀចំនួន ១កេះ ផងដែរ ។
លោក សោម សុវណ្ណ និង លោក លីម សុភា ក៏បានថ្លែងក្នុងឪកាសនេះ ដោយជូនពរអោយមន្ដ្រីថ្នាក់ក្រោមឪវាទទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រីករាយជាមួយក្រុមគ្រសារក៏ដូចជាមិត្តភក្ដ្រ នាឪកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា