ភ្នំពេញ៖ ដើម្បីអោយកាន់មានភាពស្និតស្នាលរវាងមន្ត្រីថ្នាក់ក្រោមឪវាទ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ សាលាខណ្ឌមានជ័យ បានប្រារព្ធពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពិធីនេះដែរ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និង លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ។
ក្នុងឱកាសនោះដែរ លោកអភិបាល បានឧបត្ថម្ភថវិកា សម្រាប់មន្ត្រី និងបុគ្គលិក ក្នុងម្នាក់ៗ ទទួលបានចំនួន ១០០,០០០រៀល ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ។
ថ្លែងក្នុងឪកាសនេះ លោកអភិបាល ក៏បានជូនពរអោយមន្ដ្រីថ្នាក់ក្រោមឪវាទទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រីករាយជាមួយក្រុមគ្រសារក៏ដូចជាមិត្តភក្ដ្រ គ្រប់ក្រុមគ្រួសារ ៕
ប្រភព៖ ទំព័រសាលាខណ្ឌមានជ័យ