ស្ពាន​ជ្រោយចង្វារ​ទី​២ សួនច្បារ​រង្វង់​មូល និង​រង្វង់​មូល​ស្តា​ត​ចាស់ នឹងត្រូវ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​

17-October-2015 | ដោយ ខ្លុយខ្មែរ-ID-4

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង Facebook Page ផ្លូវការ​របស់លោក​ថា បើ​មិន​មានការ ប្រែប្រួល​ទេនោះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែតុលា ឆ្នាំ​២០១៥​ខាងមុខនេះ ស្ពាន​ជ្រោយចង្វារ​ទី​២ សួនច្បារ​រង្វង់​មូលរ​ជ្រោយចង្វារ ត្រើយ​ខាងកើត និង​រង្វង់​មូល​ស្តា​ត​ចាស់ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ បន្ទាប់ពី បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ បណ្តុះ​អាសន្ន​មាន​រយៈពេល​ជិត​១​ឆ្នាំកន្លងមក​ហើយ​នោះ​

​លោក​បាន​សរសេរ​ទៀតថា កម្មវិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២ សួនច្បារ​រង្វង់​មូល​ស្តា​ត​ចាស់ សួនច្បារ​រង្វង់​មូល ជ្រោយចង្វារ​ត្រើយ​ខាងកើត នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដែល​ពិធី​នេះ ធ្វើឡើង​ស្ថិតក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាន​ប័ន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត ។​

​គួររំលឹកថា ស្ពាន​ជ្រោយចង្វារ​ទី​២ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល មាន​ប្រវែង ៧១៩​ម៉ែត្រ ចំណាយ សាងសង់​រយៈពេល​៣៨​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ២៧.៥០០.០០០ ដុល្លារ​អាមេរិក ដែលជា​កម្ចី​ឥណទាន​របស់​រដ្ឋាភិបាល​ចិន​៕​

ចំនួនអ្នកទស្សនា

    20488857

  • ថ្ងៃនេះ9141
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24521
  • ខែនេះ46401
  • ឆ្នាំនេះ46401
  • សរុប20488857