ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ស្រះ​ទឹក​ចំនួន​ពីរ​កន្លែង នៅ​ខណ្ឌ​ព្រែក​ព្នៅ​

19-October-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ខណ្ឌ​ព្រែក​ព្នៅ ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ ២០១៥ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ស្រះ​ទឹក​ចំនួន​ពីរ​កន្លែង​ស្ថិតនៅ​ភូមិធំ​ជើង និង​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​ស្រះ​ទឹក​ចំនួន​ពីរ​កន្លែង​នេះ ត្រូវបាន​សម្ភា​ធ​ដាក់អោយ​ប្រើប្រាស់​ក្រោម​អធិបតីភាព លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។​



​ពិធី​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាលរងខណ្ឌ សមាជិក សមាជិការ​ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ​សាលាខណ្ឌ ចៅសង្កាត់​ទាំង​៥ លោក​អធិការ​នគ​បាល​ខណ្ឌ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់ លោក​មេភូមិ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២២៥​នាក់ ។​

​ក្នុងឱកាស​នេះ ប្រជាពលរដ្ឋ​ទាំងអស់​បាន​សម្ដែង​នូវ​ភាពសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង ដែល​បានទទួល​នូវ​ស្រះ​ទឹក ដើម្បី​ទុកជា​ប្រ​យោ​ជ​ន៏​ស្រោច ស្រព​ដំណាំ និង​ការប្រើប្រាស់​ផ្សេងៗ ព្រមទាំង​ថ្លែងអំណរគុណ​ជាខ្លាំង​ដល់​ថ្នាក់ដឹកនាំ ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ព្រែក​ព្នៅ​

ចំនួនអ្នកទស្សនា

    20497167

  • ថ្ងៃនេះ4881
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32831
  • ខែនេះ54711
  • ឆ្នាំនេះ54711
  • សរុប20497167