កំពង់ឆ្នាំង៖ ដើម្បីជួយជម្រុញដល់ការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើន នៅសាលាខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៦-២០១៨) ដែលរៀបចំដោយ ក្រុមប្រឹក្សាកសាងផែនការខេត្តកំពង់ឆ្នាំង ។
សិក្ខាសាលានេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្ត លោក អ៊ុយ រម្យនា ប្រធានគម្រោងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំង និង លោកឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង ។
ដោយមានការអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះដែរ រួមមាន៖ អភិបាល អភិបាលរងក្រុង ស្រុកទាំងប្រាំបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលក្រុង ស្រុក តំណាងអង្គការសង្គមស៊ីវិល ការិយាល័យផែនការក្រុង ស្រុក និងក្រុមការងារកសាងផែនការ សរុបអ្នកចូលរួមប្រមាណ១១៥ នាក់៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង