ភ្នំពេញ៖ សេវារដ្ឋបាលពិតជារឿងសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលេដ្ឋ។ នៅវត្តចាក់អង្រែលើ ថ្ងែទី ១៩ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលខណ្ឌមានជ័យ និងកំលាំងនគរបាល បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៣១១៨នាក់ នៅខណ្ឌមានជ័យ រាជាធានីភ្នំពេញ ។
ការចុះផ្ដល់សេវារដ្ឋបាលនេះ ដឹកនាំដោយ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ហើយលោកចៅសង្កាត់ ក៏បានផ្តល់ថវិកាសំរាប់ទិញទឹកសុទ្ធចំនួន ១០០ដុល្លា ដើម្បីផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណផងដែរ ។
លោកចៅសង្កាត់ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទទួលលិខិតអញ្ជើញហើយ មេត្តាមកធ្វើឲ្យបានទាន់ពេលវេលា ។ បងប្អូនប្រជាពលរដ្ឋដែលបានមកធ្វើអត្តសញ្ញាណប័ណ្ណ មានចំនួន ៣១១៨នាក់ ក្នុងនោះប្រុសចំនួន ១៤៩៦នាក់ ។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានលិខិតអញ្ជើញ ពុំទាន់មាន រឺបាត់ រឺហួសសុពលភាព សូមមេត្តាមកទាក់ទងជាមួយប៉ូលីស មណ្ឌល ឬ មេភូមិ ដើម្បីរៀបចំឯកសា ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌមានជ័យ