ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន​គណៈ​កម្មា​ធិ​ការ​​អនុ​សា​ខា​​កាក​បាទ​ក្រ​ហម​កម្ពុជា​ ក្រុង​​តា​ខ្មៅ​

20-October-2015 | ដោយ មួយឡា

​កណ្ដាល​៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បានរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​ទីស្នាក់ការ​សាខា ។

​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ។​

​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន សមាជិក​គណៈកម្មាធិកា​រ​សាខា គណៈកម្មាធិការ​អនុសាខា​ក្រុង ក្រុម​កាកបាទក្រហម​សង្កាត់ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម សរុប​ចំនួន ៩១ នាក់ ៕


​ប្រភព​៖ ទំព័រ​រដ្ឋបាល​ខេត្តកណ្ដាល​

ចំនួនអ្នកទស្សនា

    19638857

  • ថ្ងៃនេះ3191
  • ម្សិលមិញ3201
  • សប្តាហ៍នេះ6401
  • ខែនេះ75151
  • ឆ្នាំនេះ411411
  • សរុប19638857