ភ្នំពេញ៖ សាលាខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដើម្បីពិនិត្យមើលការងារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដែលខណ្ឌនិងសង្កាត់ទាំង៤ បានអនុវត្តន៍ នឹងទិសដៅបន្តនៅខែខាងមុខ ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញទួនាទី ដើម្បីបំរើដល់ប្រយោជន៍សាធារណជនទូទៅ ។
គោលបំណងនៃកិច្ចប្រជុំផ្តោតសំខាន់ លើការងារមួយចំនួនដូចជា៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការត្រៀមលក្ខណៈក្នុងពិធីបុណ្យជាតិផ្សេងៗនាខែខាងមុខ និងការងារមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីថ្នាក់ក្រោមឪវាទទាំងអស់ ដែលមានស្មារតីក្នុងការខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានជម្រុញលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងតទៅមុខទៀត ដើម្បីសុខសុវត្ថិភាពក្នុងមូលដ្ឋាន ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌមានជ័យ