ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលខណ្ឌ៧មករា បាននាំយកអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចែកជូន និងជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ នៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន នាយករដ្ឋបាលខណ្ឌ៧មករា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា ។
ក្នុងឱកាសនៃកិច្ចសំណេះសំណាលនេះ មានការអញ្ជើញចូលរួមដោយ លោក យូ រដ្ឋា នាយករងរដ្ឋបាល និងជាអនុប្រធាន សសយក ខណ្ឌ៧មករា លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឬស្សទី២ និងជាប្រធាន សសយក សង្កាត់អូរឬស្សីទី២ លោក ឡេង គឹមស្រុង ប្រធានផ្សារអូរឬស្សី ព្រមទាំងថ្នាក់ដឹកនាំយុវជនខណ្ឌ សង្កាត់ មួយចំនួនទៀតផងដែរ ។
អំណោយដែលយកមកធ្វើការចែកជូនប្រជាពលរដ្ឋ ក្នុងគ្រួសារនីមួយៗទទួលបានដូចជា៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង និងទឹកត្រីចំនួន ១ដបផងដែរ ៕
ប្រភព៖ ទំព័រសាលាសង្កាត់អូរឫស្សីទី២