ក្រចេះ៖ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីជួបជាមួយបងប្អូនផ្ទាល់ក្នុងន័យផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លើកកម្ពស់ការអនុវត្តការងាររបស់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។
នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ មានវេទិកាសាធារណៈនៅបរិវេណវត្តដងក្តោង ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ប្រព្រឹត្តទៅក្រោមអធិបភាពឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឆ្លូង និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកឆ្លូង ។
យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវការលំបាក នានារបស់ប្រជាពលរដ្ឋ ដើម្បីឲ្យគ្រប់ជំនាញដោះស្រាយ ឬបំភ្លឺនូវចម្ងល់ផ្សេងៗដែលពាក់ព័ន្ធនឹង ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ តាមកម្រិតភូមិ ឃុំ ស្រុក ខេត្ត ។
ព័ត៌មាន កង្វល់របស់ប្រជាពលរដ្ឋផ្ទាល់ និងសំណូមពរ ទាំងអស់គ្នាស្វែងរកដំណោះស្រាយ និងជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
ករណីក្នុង ក្របខ័ណ្ឌខេត្តដោះស្រាយមិនបាន មានក្រុមការងារថ្នាក់ជាតិគ្រប់ជំនាញទាំងអស់ដើម្បីជួយអាជ្ញាធរខេត្ត ក្នុងការបំភ្លឺ ឬដោះស្រាយជូន។
បញ្ហាដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានបានមានប្រសាសន៍ដោះស្រាយ និងបំភ្លឺដោយក្រុមការងារជំនាញរួចហើយ។ ក្រុមការងារនឹងរៀបចំវេទិការបៀបនេះនៅភូមិ ឃុំផ្សេងៗជាបន្តបន្ទាប់ទៀត បងប្អូនអាចចូលរួមគ្រប់ទីកន្លែង។
ជាចុងបញ្ចប់ឯកឧត្តមប្រធានបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់។ វេទិកាជួបជាមួយប្រជាពលរដ្ឋនៅភូមិពង្រ ឃុំពង្រស្រុកឆ្លូង ខេត្តក្រចេះ បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញទៅដោយភាពកក់ក្តៅ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៣១ គ្រួសារ ៕
ប្រភព៖ ទំព័រការិយាល័យរដ្ឋបាលសាលាខេត្តក្រចេះ