នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៥នេះ មានពិធីចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ចំនួន ២៥ នាក់ នៅក្នុងក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពី លោកប្រធាន សសយក សង្កាត់ នគរបាលស្ថិតិមណ្ឌល ព្រមទាំង អស់លោក លោកស្រី សមាជិក ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ មេភូមិក ក្រោមអធិបតីភាព លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២។
ក្នុងឱកាសនោះ លោកចៅសង្កាត់បានក៏បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយ៉ាងជិតស្និទ្ធិបំផុត និងបានធ្វើការណែនាំដល់បងប្អូន ដែលមកទទួលអត្តសញ្ញាណប័ណ្ណទាំងអស់អោយ រក្សាការពារ ថែទាំអត្តសញ្ញាណប័ណ្ណឲ្យបានគង់វង្សដើម្បីជាប្រយោជន៍ ក្នុងការរស់នៅ ជាពិសេសដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។
ជាចុងបញ្ចប់បងប្អូន ប្រជាពលរដ្ឋដែលបានចូលរួមបានថ្លែងអំណរគុណដល់លោកចៅសង្កាត់ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយបងប្អូន បានសន្យាថានឹងរក្សាអត្តសញ្ញាប័ណ្ណនេះអោយបានគង់វង្ស៕
ប្រភព៖ ទំព័រសាលាសង្កាត់ច្រាំងចំរេះទី២