ភ្នំពេញ៖ ដោយមើលឃើញពីទុកលំបាករបស់ប្អូនៗសិក្សានុសិស្ស ដែលគ្រួសារមានជីវភាពក្រីក្រ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ មានពិធីចែកថវិកា អាហាររូបករណ៏ ដល់សិស្សពូកែ ស្ថិតក្នុងសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ថវិកាទាំងអស់នេះ គឺជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកមកធ្វើការចែកជូនតាមរយៈ លោក ញ៉ាត សាម៉េត ស្មៀនសង្កាត់ភ្នំពេញថ្មី តំណាងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ។
ក្នុងពិធីចែកថវិកាអាហាររូបករណ៏ ដល់សិស្សពូកែ ដែលមានជីវភាពក្រីក្រចំនួន ៨១នាក់នេះ ក្នុងសិស្សម្នាក់ៗទទួលបានចំនួន ១២០,០០០រៀល ។ ជាមួយនេះ ក្រុមយុវជន សហភាពសហព័ន្ធយុវជនសង្កាត់ភ្នំពេញថ្មី បានចូលរួមឧបត្ថមថវិកាចំនួន ១,០០០,០០០រៀលបន្ថែមទៀតផងដែរ ។
លោក ញ៉ាត សាម៉េត ស្មៀនសង្កាត់ភ្នំពេញថ្មី បានមានប្រសាសន៍ក្នុងឱកាសនេះថា៖ សូមឲ្យប្អូនៗសិក្សានុសិស្សទាំងអស់ ខិតខំ ប្រឹងប្រែងរៀនសូត្រឲ្យបានកាន់តែពូកែ ដើម្បីអនាគតខ្លួនឯង គ្រួសារ ក៏ដូចជាជួយឲ្យសង្គមជាតិមានការរីកចំរើនទៅមុខផងដែរ ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ