ភ្នំពេញ៖ នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំរោងជើង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ បានរៀបចំពិធីចែកធុងចម្រោះទឹកស្អាត និងមុង ជូនដល់ប្រជាពលរដ្ឋ ចំនូន ១៤០គ្រួសារ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក យិន អ៊ីម ចៅសង្កាត់សំរោង លោក សាត សាម៉េត នាយកសាលា ក្រោមអធិបតីភាពលោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។
ធុងចម្រោះទឹកស្អាត និងមុងទាំងអស់នេះ គឺជាកាជួយឧបត្ថម្ភពីអង្គការជួយសង្រោះកុមាក្រីក្រនៅអាស៊ី ហើយ អង្គការជួយសង្រោះកុមាក្រីក្រនៅអាស៊ី (scao) ព្រមទាំងបុគ្គលិកអង្គការ scao ទាំងអស់ ក៏បានចូលរួមជាកិត្ដិយសក្នុងពិធីនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីអភិបាលរង ក៏បានថ្លែងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះថែរក្សាសុខភាព ដោយការផឹកស្អាត បរិភោគស្អាត និងរស់នៅស្អាត ព្រមទាំងបានជូនពរដល់បងប្អូនទាំងអស់ឲ្យជួយតែសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ