ភ្នំពេញ៖ នៅសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៧ អាណត្តិទី២ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកនាយករង លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៥ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីសាលាខណ្ឌ ក្រោមអធិបតីភាពលោក សៅ គុនឆុន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក សុខ សម្បត្តិ អភិបាលនៃគណៈ អភិបាលខណ្ឌ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមរបៀបវារៈដូចជា៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ។ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ។ ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកា ស្តីពីការកំណត់សេវានៅការិយាល័យច្រកចេញចូលតែមួយ របស់សាលាខណ្ឌព្រែកព្នៅ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ