ភ្នំពេញ៖ នៅសាលាខណ្ឌដូនពេញ នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌដូចពេញ អាណត្តិទី២ នៅខណ្ឌដូចពេញ រាជធានីភ្នំពេញ។
មានការអញ្ជើញចូលរួមនៃកិច្ចប្រជុំផងដែរពីសំណាក់៖ អស់លោក លោកស្រី ប្រធានអនុប្រធានការិយាល័យជុំវិញសាលាខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការរងខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ឈឹម ឌីណា អភិបាលរងខណ្ឌដូចពេញ។
កិច្ចប្រជុំនេះដែរ មានរបៀបរវារៈដូចជា៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងដីកា ស្តីពីការកំណត់តម្លៃសេវារដ្ឋបាលរបស់រដ្ឋបាលខណ្ឌដូនពេញ។
ពិនិត្យ និងអនុម័ត សេចក្តីព្រាងស្តីពីការកែសម្រួលបំពេញបន្ថែម សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខណ្ឌ របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងស្តីពីការកែសម្រួលបំពេញបន្ថែមសមាសភាពគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខណ្ឌ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២។
ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តរបស់រដ្ឋបាលខណ្ឌដូនពេញប្រចាំខែតុលា ឆ្នាំ២០១៥។ ពិនិត្យ និងអនុម័តសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែតុលា ឆ្នាំ២០១៥ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕
ប្រភព៖ ទំព័រសាលាខណ្ឌដូចពេញ