ភ្នំពេញ៖ ដើម្បីឲ្យដឹងអំពីការអភិវឌ្ឃរបស់សង្កាត់ ក៏ដូចជារបាយការណ៍ប្រចាំខែនីមួយៗ នៅសាលាសង្កាត់អូរឫស្សីទី២ មានបើកកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ប្រចាំខែតុលា នារសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៥ នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ០៧រូប លើ ០៩រូប ក្នុងនោះដែរមាន ០២រូប បានអវត្តមានដោយមានច្បាប់ ក្រោមអធិបតីភាពលោក ចាន់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់អូរឫស្សីទី២។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ការអនុម័តលើរបៀបវារៈ និងកំណត់ហេតុខែកញ្ញា ការរាយកាណ៍ពីលទ្ធផលការងារប្រចាំខែតុលា ការកំណត់ទិសដៅសម្រាប់ខែបន្ត ការបែងចែកប្រាក់រង្វាន់ ដែលបានមកពីសេវារដ្ឋបាលផ្សេងៗ និងមតិបូកសរុបរបស់លោកប្រធានក្រុមប្រឹក្សា។
ថ្លែងក្នុងឱកាសនេះ លោក ចាន់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់អូរឫស្សីទី២ បានកោតសរសើរចំពោះសមាជិកក្រុមប្រឹក្សាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញទួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានជូនពរឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕
ប្រភព៖ ទំព័រសាលាសង្កាត់អូរឫស្សីទី២