ភ្នំពេញ៖ ការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំគ្រប់រូប។ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ មានពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមការដឹកនាំដោយ លោក យូ រដ្ឋា នាយករងរដ្ឋបាលខណ្ឌ៧មករា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា។
លោក យូ រដ្ឋា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដោយក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខ ចំនួន ៥កំប៉ុង ទឹកដោះគោចំនួន ២កំប៉ុង និងទឹកត្រីចំនួន ១ដបផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា